Sunday, August 10, 2025

គន់មើលទៅមេឃ​​ Cambodian Patriotic Songs

I. គន់មើល មើលទៅមេឃ មេឃមីស្រទុំ ពពកបាំងភ្នំ បាំងភ្នំ ខ្យល់បក់ផាតផាយ ដងភ្នំពពាល វាលវែងអន្លាយ ពពកខ្ចាត់ខ្ចាយ បែរប្រែក្លាយរសាត់តាមខ្យល់។ II. ខ្យល់អើយខ្យល់ បក់ម្តេចមិនរំហើយ កម្លាំងក៏ស្បើយ កាន់តែល្វើយ ភ្លេចភ្លាំងស្មារតី គន់មើលទៅមេឃ មេឃខ្ពស់សែនឆ្ងាយពេកក្រៃ ចិត្តខ្ញុំអាល័យ អាល័យស្រុកប៉ុនពេកប្រមាណ។ III.ក្រុមទាហានខំដើរដេកតាមដងព្រៃភ្នំ អាវុធតូចធំប្រឹងទប់ទល់តនឹងសត្រូវ ដៃកាន់កាំភ្លើង នាំគ្នារត់ចូលសំដៅ ព័ទ្ធខ្មាំងឥឡូវ ត្រូវតែយើងដណ្តើមយកជ័យ។ IV. ជ័យនេះបានមកពីទឹកចិត្តហានក្លា បៀបដូចសត្វខ្លា សត្វខ្លាស្វែងរកចំណី បើបានជួបហើយស្លាប់រស់យើងកុំគិតអី ធ្វើឲ្យល្បាញល្បីនៃរាជាណាចក្រកម្ពុជា។

No comments:

Post a Comment